គ្រឿងអលង្ការ ត្រូវបានគេស្គាល់ថាជាគ្រឿងលម្អរូបរាងកាយ ដែលផ្ដល់ឱ្យមនុស្សកាន់តែមានមានភាពស្រស់ស្អាត ឆើតឆាយ បង្កើនភាពថ្លៃថ្នូរ ជួយបង្កើនជំនឿចិត្ត លេីករាសី ហើយក៏ជាផ្នែកមួយជួយដល់ភាពជោគជ័យក្នុងជីវិត ថែមទាំងផ្តល់កិត្តិយស ដល់បុគ្គលដែលនិយមពាក់វាជាគ្រឿងលម្អផងដែរ។
ដោយសង្កេតឃើញការនិយម តុបតែងគ្រឿងអលង្ការរំលេចដោយពេជ្រ ពីសំណាក់ប្រជាជនកម្ពុជា ទើបហាងលក់គ្រឿងអលង្ការពេជ្រ ដ៏ល្បីឈ្មោះ CID Diamond ដែលជាហាងពេជ្រដែលលក់ពេជ្រសុទ្ធល្អ តម្លៃសមរម្យ ទឹកដៃជាងឌីហ្សាញមានភាពទាក់ទាញ ផលិតផលគ្រឿងអលង្ការនីមួយៗបង្កប់នូវប្រណិតភាព និង មានក្បូរក្បាច់រចនាយ៉ាងល្អឯកផងនោះ បានសម្រេចផ្ដល់នូវសេវាកម្មថ្មីស្រឡាង និងពិសេសបំផុតទៅដល់អតិថិជនរបស់ខ្លួនគឺ សេវាបង់រំលោះពេជ្រដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា។
ចំពោះលក្ខខណ្ឌ និងឯកសារនៃការបង់រំលោះ គឺមានភាពសាមញ្ញងាយស្រួលបំផុត និង មិនមានភាពស៊ាំញ៉ាំច្រើននោះទេ ពោលគឺអតិថិជនគ្រាន់តែមានឯកសារសំខាន់ៗចំនួន៣រួមមាន៖
១. អត្តសញ្ញាណប័ណ្ណ
២. សៀវភៅ គ្រួសារ
៣. លិខិត បញ្ជាក់ ប្រាក់ បៀវត្សរ៍ និង របាយការណ៍ បើក ប្រាក់ ខែ រយៈពេល០៣ខែ ចុងក្រោយ ។
យ៉ាងណាមិញចំពោះលក្ខខណ្ឌផ្សេងៗមាន២ធំៗរួមមានដូចជា៖
១. អតិថិជន អាច រំលោះ បាន ពីទំហំទឹក ប្រាក់ ១០០០ដុល្លារ ដល់ ១៥០០០ដុល្លារ
២. ទាមទារឱ្យអតិថិជន ត្រូវ មាន ប្រាក់ ខែ លើស ពី៣៥០ដុល្លារឡើង ទៅ ។
អ្វីដែលរឹតតែពិសេសបំផុតនោះគឺ ប្រសិនបើអតិថិជនអញ្ជើញទៅជាវគ្រឿងអលង្ការនៅហាងពេជ្រ CID Diamond ដោយផ្ទាល់ នោះគាត់អាចនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនរួមមានទាំងការបញ្ចុះតម្លៃ ការប្រម៉ូសិនពិសេសៗមួយចំនួនថែមទៀតផង។
គួរជម្រាបផងដែរថា ហាងពេជ្រ CID Diamond មានទីតាំងនៅ No.225A, មហាវិថីផ្លូវ ម៉ៅសេទុង(245) ទល់មុខសាលាវ៉ាន់ដា រាជធានីភ្នំពេញ។ មួយវិញទៀត អតិថិជនក៏អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈទូរស័ព្ទលេខ 017900067 ឬស្វែងយល់បន្ថែមនៅហ្វេសប៊ុកផេកផ្លូវការ CID Diamond បានផងដែរ។ សូមអរគុណ!